យុទ្ធសាស្រ្តក្នុងវិស័យ Marketing ដើម្បីកំណត់ ផលិតផល តំលៃ កន្លែងដាក់ និងយុទ្ធនាការផ្សព្វផ្សាយផលិតផល មិនត្រូវបានរៀបចំធ្វើផែនការដាក់អោយដាច់ដោយឡែងកពីគ្នាទេ។
អ្នកវិភាគវិស័យ Marketing ជារឿយៗតែងតែពិតនិត្យពិចារណា លើកាគួបផ្សំកត្តាទាំងនេះបញ្ចូលគ្នា។ ការគួបផ្សំ P ទាំង7នេះ ត្រូវបានគេស្គាល់ថាជា Marketing Mix ។ អង្គផ្សំល្បាយ Marketing ប្រមូលផ្តុំលើអតិថិជន។
ដើម្បីជួយពង្រីក Marketing Mix អោយបានជោគជ័យ អ្នកស្រាវជ្រាវ ជាដំបូង ចោទជាសំណួរពីរយ៉ាងសំខាន់៖
- តើនរណា នឹងទិញផលិតផល ?
- តើអ្វីទៅជាកត្តានុពលដើម្បីលក់ផលិតផលនេះ ?
ក្រុមអតិថិជន ឬអ្នកប្រើប្រាស់ ដែលប្រហែលជានិងទិញផលិតផលនេះ ត្រូវគេស្គាល់ថា ជាទីផ្សារគោលដៅ ។
ក្រុមហ៊ុន ដឹកនាំកម្លាំងធ្វើ Marketing របស់ខ្លួន ឆ្ពោះទៅរកក្រុមអតិថិជន ដែលមានសក្តានុពលនេះ ដែលបង្កបង្កើតជាទីផ្សារគោលដៅនេះឡើង។
ដរាបណា អ្នកស្រាវជ្រាវទីផ្សារបានកំណត់ទីផ្សារគោលដៅ ដែលគេមានបំណងចង់បានហើយ ដរាបនោះក្រុមហ៊ុនអាចពង្រីកល្បាយសមស្របមួយនៃផលិតផល តំលៃ កន្លែង និងការផ្សាយពាណិជ្ជកម្ម ជាដើម។
Comments
Post a Comment