ពាណិជ្ជកម្ម គឺជាសកម្មភាពមួយដែលកាន់តែសំខាន់ឡើងៗ នៅទូទាំងពិភពលោកនាពេលបច្ចុប្បន្ននេះ ។ ដូច្នេះ ឱកាសសំរាប់អាជីពមួយក្នុងវិស័យពាណិជ្ជកម្ម បានរីកចំរើនទាំងប្រភេទផ្សេងៗ ទាំងបរិមាណ ។ ពេលនេះ ពាណិជ្ជកម្មមានវិស័យសំខាន់ៗ ដែលផ្តល់នូវអាជីពដ៏គួរអោយពេញចិត្ត ៖
- ការគ្រប់គ្រង Management
- ម៉ាគិទីង Marketing
- គណនេយ្យ Accounting
- ហិរញ្ញវត្ថុ Finance
- កុំព្យូទ័រ Computers និង សំរង់ទិន្នន័យ Data Processing
ក្នុងក្របខណ្ឌវិស័យនិមួយៗ នៃវិស័យទាំងនេះ មានមុខរបរជាក់លាក់ ដែលអ្នកអាចធ្វើឯកទេសកម្ម ។ ឧទាហរណ៍ ៖ នៅក្នុងក្របខណ្ឌ ម៉ាគិទីង អ្នកអាចធ្វើឯកទេសកម្ម ខាងការស្រាវជ្រាវរកទីផ្សារ ការផ្សាយពាណិជ្ជកម្ម ការទិញ ការលក់ ឬការបែងចែក ។
នៅក្នុងការជ្រើសរើសយកអាជីពខាងពាណិជ្ជកម្ម មានសំណូរជាច្រើនដែលអ្នកអាចចង់សួរ ។ ឧទាហរណ៍ តើការងារនោះធ្វើអោយអ្នកចាប់ចិត្តដែរឬទេ ? តើមានវិស័យណានៃពាណិជ្ជកម្ម ដែលអ្នកមានសម្បទា ឬសមត្ថភាពពិសេស អាចធ្វើវាបាន ? តើឱកាសអ្វីដែលជាប់ទាក់ទងគ្នា ដូចជា ប្រាក់បៀវត្ស ឱកាសអាចនាំអោយមានការឡើងឋានៈ និងតម្រូវការ (ឬការចាំបាច់) នូវការងារនោះ ? ចម្លើយចំពោះសំណួទាំងនេះ និងការធ្វើផែនការម៉ត់ចត់នឹងជួយអោយអ្នកជ្រើសរើសយកអាជីពមួយសមរម្យ និងសមប្រកប ក្នុងវិស័យពាណិជ្ជកម្ម ។
Comments
Post a Comment