សន្តិភាព
គឺជាឪសថដ៏ស័ក្តិសិទ្ធិ សម្រាប់ព្យាបាលជំងឺបាក់ទឹកចិត្ត
ព្យាបាលជំងឺនិរាសព្រាត់ប្រាស់បែកបាក់ជាតិ ព្យាបាលជំងឺនយោបាយ
ដែលឈានទៅរកមហាវិនាសកម្មនានា ។
សន្តិភាពជាអលង្កា
ដ៏មហាសាល មិនអាចកាត់ថ្លៃបានសម្រាប់ប្រទេសនីមួយៗលើកលោក។
សង្គមជាតិមួយ
មិនអាចអភិវឌ្ឍរីកចម្រើនទៅបានទេ ប្រសិនបើគ្មានសន្តិភាព ផ្ទុយទៅវិញ គឺសង្គមជាតិ
ប្រជាជនជួបតែទុក្ខសោក និងវិនាសកម្មហិនហោច។
យ៉ាងណាមិញ
តាមប្រវត្តិសាសាស្រ្ត ព្រះរាជាណាចក្រកម្ពុជា ជាង៦០០ឆ្នាំចុងក្រោយនេះ
ចន្លោះពីឆ្នាំ១៤០០ រហូតមក ដោយសារការឈ្លានពានពីបរទេសជិតខាង មានអាណ្ណាម និងសៀមផង
ការបែកបាក់ផ្ទៃក្នុង ហែកហួរ ដំណ្តើមអំណាចគ្នាផង កម្ពុជាពុំមានសន្តិភាពនោះទេ ។
ទើបតែឆ្នាំ ១៩៩៨
ក្រោយចក្ខុវិស័យដ៏វែងឆ្ងាយ និងយុទ្ធសាស្រ្ត ឈ្នះ ឈ្នះរបស់សម្តេចនាយករដ្ឋមន្ត្រី
ហ៊ុន សែនប៉ុណ្ណោះ ទើបកម្ពុជាមានសុខសន្តិភាពពេញលេញពិតប្រាកដ។
Comments
Post a Comment